អានតួអត្ថបទ

ចិនដំឡើងសាច់ដុំយោធាដោយធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់

ចិន​ធ្វើសមយុទ្ធ​យោធា​កងទ័ពមួយនៅច្រកសមុទ្រ​តៃវ៉ាន់ ដើម្បីជាការដំឡើង​សាច់ដុំបន្ទាប់ពី​ធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំង​ទៅនឹងការទាមទារ​ឯករាជ្យភាពរបស់តៃវ៉ាន់។ ប៉ុន្តែតៃវ៉ាន់ហៅការ​សមយុទ្ធនេះ​ថាជាសមយុទ្ធធម្មតា​ដូចពីមុនៗ ហើយសមយុទ្ធទ្រង់ទ្រាយធំប្រហែល​ពុំអាចទៅរួចនោះទេ។

កងយោធាចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី១២ មេសា ២០១៨
កងយោធាចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី១២ មេសា ២០១៨ REUTERS/Stringer/CHINA OUT
ផ្សាយពាណិជ្ជកម្ម

នាថ្ងៃពុធទី១៨នេះ ចិនបានធ្វើសមយុទ្ធនៅច្រកសមុទ្រតែវ៉ាន់ដូចដែលបានប្រកាសកាលពីសប្ដាហ៍មុន។ ក្រៅពីការអោយដឹងថាសមយុទ្ធនេះនឹងធ្វើឡើងរហូតដល់ពាក់កណ្តាលយប់ អាជ្ញាធរចិនពុំទាន់បានបញ្ចេញនូវព័ត៌មានអ្វីផ្សេង ហើយចិនក៏ពុំបានផ្តល់នូវព័ត៌មានលម្អិតស្ដីពីឧបករណ៍យោធាឫកងទ័ពដែលចូលរួមក្នុងសមយុទ្ធនេះដែរ។ តែកប៉ាល និងនានាកំសាន្តនានាបានទទួលដំណឹងអោយជៀសវាងតំបន់មួយចំនួននៃឆ្នេរសមុទ្រចិន ដែលនេះបានធ្វើអោយមានការសង្ស័យថា នាវាផ្ទុកយន្តហោះតែមួយគត់របស់ចិនអាចនឹងចូលរួមក្នុងសមយុទ្ធនេះ។

អ្នកនាំពាក្យក្រសួង​ការពារជាតិ​តៃវ៉ាន់បានអោយដឹងថា សមយុទ្ធនេះមានតែកាំភ្លើងធំដែលមានមូលដ្ឋាននៅលើដីនិងមានតែការហ្វឹកហាត់តាមទំលាប់ធម្មតាប៉ុណ្ណោះ ពុំមានការចូលរួមពីនាវាផ្ទុកយន្តហោះដូចដែលបានសន្និដ្ឋាននោះទេ។ លោកបានបន្ថែមទៀតថា ចិនបានចេញផ្សាយពត៌មានក្លែងក្លាយដោយចេតនា ដើម្បីនិយាយបំផ្លើសធ្វើអោយសមយុទ្ធនោះហាក់បីដូចជាមានទ្រង់ទ្រាយធំ នៅពេលដែលការពិតពុំដូច្នោះ។

សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាននយោបាយមួយរបស់តៃវ៉ាន់បានហៅសមយុទ្ធនេះថាជា ជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្រ្តរបស់ក្រុងប៉េកាំងប្រឆាំងទៅនឹងតៃវ៉ាន់ ហើយនេះអាចជាមធ្យោបាយមួយដើម្បីបង្វែរការយកចិត្តទុកដាក់របស់អ្នកសារព័ត៌មានពីដំណើរទស្សនកិច្ចនៅបរទេសរបស់លោកស្រីប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-Wen អោយមករាយការណ៍អំពីសមយុទ្ធយោធានេះវិញ។

លោក Liu Jieyi ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធនេះគឺជា សកម្មភាពដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃមាតុភូមិរបស់ចិន ។

សូមរំលឹកថា កាលពីថ្ងៃទី២០ខែមីនា ប្រធានាធិបតីចិនលោកស៊ីជីនភីង បានធ្វើការព្រមានតាមរយៈសុន្ទរកថាមួយថា ទង្វើនិងល្បិចកលទាំងអស់ដើម្បីបំបែកប្រទេសចិននឹងត្រូវបរាជ័យ។ នៅក្នុងថ្ងៃនោះ នាវាផ្ទុកយន្តហោះរបស់ចិនបានធ្វើដំណើរបង្អួតខ្លួនលើច្រកសមុទ្រតៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ