rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ចិន​ចេញ​ផ្សាយ​សៀវភៅ​ស ស្ដី​ពី​​គោលនយោបាយ​​ការពារ​ជាតិ​នៅ​ក្នុង​យុគ​សម័យ​ថ្មី

ដោយ អ៊ឹម រចនា

ប្រទេស​ចិន នៅ​ថ្ងៃ​ពុធទី​២៤​កក្កដា​នេះ បាន​ចេញ​ផ្សាយ​សៀវភៅ​ស ស្ដី​ពី​គោល​នយោបាយ​​ការ​ពារ​ជាតិ​នៅក្នុង​យុគ​សម័យ​ថ្មី។ តាម​រយៈ​សៀវភៅ​ស​នេះ ចិន​បាន​ដាក់​ចេញ​គោលដៅ​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​ជួរ​កង​ទ័ព ដោយ​ផ្ដោត​សំខាន់​លើ​ការ​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ទៅ​ក្នុង​​វិស័យ​យោធា​និង​ការពារ​ជាតិ​ ដើម្បី​ការ​ការពារ​អធិបតេយ្យ​ភាព សន្តិសុខ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។ ចិន​​​បាន​ឆ្លៀត​ឱកាស​នេះ រិះគន់​អាមេរិក​​ថា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ស្ថិរភាពនិង​សន្តិសុខ​នៅ​លើ​ពិភពលោក​ ព្រមទាំង​បាន​ព្រមាន​តៃវ៉ាន់​កុំ​ឲ្យ​ព្រហើន​ប្រកាស​ឯករាជ្យ​ថែម​ទៀត​។

ថ្មី​ចុង​ក្រោយ​គេ ពិសេស​និង​លម្អិត​ជាង​គេ

សៀវភៅ​ស​ដែល​រដ្ឋាភិបាល​ចិន​ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ មាន​លក្ខណៈ​លម្អិត​និង​ពិសេស​ជាង​គេ ក្នុង​ចំណោម​សៀវភៅ​ស​ទាំង​១០ ដែល​បាន​ចេញ​ផ្សាយ​តាំង​ពី​ឆ្នាំ​១៩៩៨​មក​។ ប្លែក​ពី​សៀវភៅ​ស​មុន​​ៗ ដែល​ច្រើន​សរសេរ​រៀបរាប់​អំពី​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​និង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​សម្ព័ន្ធ​មិត្ត នៅ​ក្នុង​សៀវភៅ​ស​ថ្មី​នេះ ចិន​បាន​សរសេរ​រៀបរាប់​យ៉ាង​លម្អិត​អំពី​ប្រព័ន្ធ​គោលនយោបាយ​ការពារ​ជាតិ​របស់​ខ្លួន​​ ដោយ​​ដាក់​ចេញ​គោលដៅ​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​ជួរ​កង​ទ័ព ​ផ្ដោត​សំខាន់​លើ​ការ​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ទៅ​ក្នុង​​វិស័យ​យោធា​និង​ការពារ​ជាតិ។

«ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​វិស័យ​យោធា​របស់​ចិន នៅ​មិន​ទាន់​ទំនើប​គ្រប់​គ្រាន់​!»

​​រដ្ឋាភិបាល​ចិន​ បាន​ទទួល​ស្គាល់​ត្រង់​ៗ​តែ​ម្ដង​នៅ​ក្នុងសៀវភៅ​ស​​ដែល​ទើប​ចេញ​ថ្មីនៅ​ថ្ងៃ​ពុធ​នេះថា «ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​វិស័យ​យោធា​របស់​ចិន នៅ​មិន​ទាន់​ទំនើប​គ្រប់​គ្រាន់​!»។ រដ្ឋាភិបាល​ចិន​គូស​បញ្ជាក់​ថា បច្ចេកវិទ្យា​នៅ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន នៅ​តែ​មិន​ទាន់​សម័យ ដើរ​មិន​ទាន់​ប្រទេស​ដទៃ​ទៀត​នៅ​ឡើយ​។ ស្ទើរ​តែ​ទាំង​អស់​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ចិន​នៅ​ក្នុង​វិស័យយោធា ព្រម​ទាំង​យុទ្ធោបករណ៍​ផង គឺ​ត្រូវ​ទិញ​ពី​បរទេស​។ ចិន​មិន​ចង់​បន្ត​ធ្វើ​បែប​ហ្នឹង​ទៀត​ទេ​។ ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​យោធា​មួយ​ដែរ ចិន​ចង់បង្កើន​ការ​​សិក្សា​ស្រាវ​ជ្រាវ និង​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​យោធា​ខ្លួន​ឯង ជា​ជាង​ខ្ចី​ពី​អ្នក​ដទៃ​មក​ប្រើ​។

គួរ​គត់​សម្គាល់​​ថា ទាំង​នៅ​ក្នុង​​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត សង្គ្រាម​ធ្វើ​ឡើងដោយ​ផ្អែក​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ដូច​ជា AI និង​ការ​ស៊ើប​ការ​សម្ងាត់​ដោយ​ប្រើ​ឧបករណ៍​ឌីជីថល​ថ្មី​ៗ​ជា​ដើម​។ ដូច្នេះ​ហើយ ចង់​ឬ​មិន​ចង់ មិន​ថា​ប្រទេស​ចិន​ឬ​ប្រទេស​ណា​ទេ ការ​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ជា​រឿង​ហួស​សម័យ​ហើយ! ដើម្បី​ឲ្យ​ទាន់​សម័យ គេ​ត្រូវ​តែសិក្សា​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​​ប្រព័ន្ធ​បច្ចេកវិទ្យា ​ជា​ពិសេស​​នៅ​ក្នុង​វិស័យ​យោធា​ ឲ្យ​បាន​មុន​គេ​ មុន​ប្រទេស​ផ្សេង​ៗ​ទៀត​។ ធ្វើ​បែប​នេះ​បាន​ទើប​គេ​អាច​ទប់ទល់​នឹង​សភាពការណ៍សន្តិសុខ​​អន្ដរជាតិ ដែល​ចេះ​តែ​ផ្លាស់​ប្ដូរឡើង​ចុះ​ក្ដៅ​ត្រជាក់​មិន​ឈប់​ឈរ​!

​​សៀវភៅ​ស កំណត់​យុទ្ធសាស្ត្រ​​ទប់ទល់​នឹង​សភាពការណ៍​សន្តិសុខ​អន្ដរជាតិ

ចិន​បានលើក​ឡើង​ថា ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​អន្ដរជាតិ​កំពុង​តែ​ពុះ​កញ្ជ្រោល​។ ចិន​បាន​ចង្អុល​ដាក់​អាមេរិក​ចំ​ៗ​តែ​ម្ដង​ថា គឺ​ជា​អ្នក​ញុះញង់​នាំ​អាថិ៍ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​អំណាច​នៅ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ធំ​ៗ​។ និង​ថា​ អាមេរិក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ស្ថិរភាពនិង​សន្តិសុខ​នៅ​លើ​ពិភពលោក។

សម្រាប់​ប្រទេស​ចិន ការ​ការពារ​ស្ថិរភាព​និង​សន្តិសុខ​នៅ​លើ​ពិភពលោក គឺ​កាតព្វកិច្ច​របស់​ចិន។ ចិន​ដែល​ជា​ប្រទេស​មហា​អំណាច​យោធា​ដ៏​សំខាន់​មួយ​ដែរ។ ចិន​តាំង​ចិត្ត​និង​ប្ដេជ្ញា​បន្ត​ចូល​រួម​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​អន្ដរជាតិ ដើម្បី​ថែ​រក្សា​និង​ការពារ​អនាគត​រួម​គ្នា​របស់​មនុស្ស​ជាតិ​។

ចិន​​ព្រមាន​ប្រើ​កម្លាំង ប្រសិន​បើ​តៃវ៉ាន់​ថ្លើម​ធំ ហ៊ាន​ប្រកាស​ឯករាជ្យ​​

ការ​ព្រមាន​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ! សៀវភៅ​ស​ដែល​ចេញ​ផ្សាយ​មុន​ៗ​របស់​ចិន ក៏​បាន​ព្រមាន​ដូច្នេះ​ដែរ​។ សម្រាប់​ចិន តៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ​របស់​ចិន ស្ថិត​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​ចិន​។ ការ​ប៉ុនប៉ង​​ចង់​ផ្ដាច់​ខ្លួន​ពី​ចិន គឺ​ជា​រឿង​ដែល​ចិន​ទទួល​យក​មិន​បាន​ជា​ដាច់​ខាត​។

គ្រាន់​តែ តាម​រយៈ​សៀវភៅ​ស​ថ្មី​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ចិនបាន​​​​ព្រមាន​ដោយ​ប្រើ​ពាក្យ​ពេចន៍​ខ្លាំង​ជាង​សព្វ​មួយ​ដង​​ថា នឹង​ខ្លួន​មិន​រួញរា​នឹង​ប្រើ​កម្លាំង​ឡើយ ប្រសិន​បើ​តៃវ៉ាន់​នៅ​តែ​រក្សា​ជំហ​រឹង​ទទឹង​ចង់​ផ្ដាច់​ខ្លួន​ប្រកាស​ឯករាជ្យ​!

ការ​ព្រមាន​ខ្លាំង​ៗ​របស់​ចិន​បែបនេះ ធ្វើ​ឡើងស្រប​ពេល​​ដែល​សម្ព័ន្ធភាព​រវាង​តៃវ៉ាន់​និង​អាមេរិក មាន​សភាព​ស្អិត​រមួត​កាន់​តែ​ខ្លាំង​។ ថ្មី​ៗ​នេះ សភា​អាមេរិក​​ទើប​តែ​អនុម័ត​កិច្ច​ព្រម​ព្រៀង​លក់​​អាវុធឲ្យ​តៃវ៉ាន់ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​២​ប៊ីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ចំណែក​តៃវ៉ាន់​ឯ​ណោះ​វិញ បាន​ចេញ​មុខ​បើក​ផ្លូវ​ឲ្យនាវា​ចម្បាំង​​អាមេរិក​ចេញ​ចូល​ច្រក​សមុទ្រ​​របស់​ខ្លួន បញ្ឆេះ​កំហឹង​ចិន​ឲ្យ​នៅ​មិន​សុខ​។ ចិន​ប្រតិកម្ម​ម្ដង​ហើយ​ម្ដង​ទៀត ព្រមាន​រាប់​សិប​ដង តែ​រដ្ឋាភិបាល​​តៃវ៉ាន់​នៅ​តែ​ធ្វើ​គ​ធ្វើ​ថ្លង់ ហើយ​ឱប​ជាប់​ទ្រូង បំណង​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ចិន​។

នៅ​ក្នុង​សៀវភៅ​ស​ថ្មី​របស់​ខ្លួន ចិន​បា​ន​គូស​បញ្ជាក់​អំពី​ការ​​ចេញ​ល្បាត​នៅ​តំបន់​ក្បែរ​ៗ​កោះ​តៃវ៉ាន់ ពី​សំណាក់​​នាវា​ចម្បាំងនិង​យន្តហោះ​ចម្បាំង​​ចិន​។ នេះ​គឺ​ជាសារ​ព្រមាន​ថ្មី​មួយ​ទៀត ពី​ចិន ទៅ​កាន់​អ្នក​ផ្ដាច់​ខ្លួន​និយម​នៅ​តៃវ៉ាន់ កុំ​ឲ្យ​ថ្លើម​ធំ​ពេក​។ រដ្ឋាភិបាល​ចិនបាន​បន្ត​ប្ដេជ្ញា​ចិត្ត​​យ៉ាង​មុត​​មាំ ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ ដោយ​ថា ​ចិន​ត្រូវ​តែ​បន្ត​ការ​រួប​រួម​ដូច្នេះ​ ទាំង​នៅ​ពេល​នេះ និង​ត​ទៅ​ថ្ងៃ​មុខ​។ ហើយ​ថា ចិន​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ ​​បំបែក​តំបន់​ណាមួយ​ ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ឡើយ​៕​

 

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី